សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញណក្ខ័ន្ធសពឯកឧត្តម ពិត តាំងសាន


ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្ររាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទៅគោរពវិញ្ញណក័្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសពឯកឧត្តម ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០២:៤៥ នាទីរំលងអធ្រាត ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅ ភូមិគ្រិះលេខ៤៧ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕