ដំណើរការសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ សម្រេចការងារបាន ២៥% ហើយ


ដំណើរការសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ ដោយបំពាក់សំណង់សិល្បការតូចធំមួយចំនួនទៀត ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សម្រេចការងារបានប្រមាណ ២៥​% ហើយ ។ ការងារនេះ បានចាប់ផ្តើមកាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយរួមមាន៖
– សាងសង់ទំនប់អាងទឹក ប្រវែង ៣.៣០០ ម៉ែត្រ ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ២) ចំនួន ០២ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ៣) ចំនួន ០៣ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បង្ហៀរ (ទ្វារ ២) ចំនួន ០១ កន្លែង លើទំនប់អាងទឹក ។
នៅពេលបញ្ចប់ការងារជាស្ថាពរ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.២៤៨ ហិកតា ស្រូវប្រាំង ចំនួន ៨៦០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០០ ហិកតា ៕