ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អួរអំពាន់


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អួរអំពាន់ ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលរួមមាន ទំនប់អាងទឹក ប្រវែង ១.០០០ ម៉ែត្រ ទំនប់បង្ហៀរ ប្រវែង ១០០ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ០៣ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៨០០ ហិកតា និងស្រូវប្រាំង ចំនួន ២០០ ហិកតា ៕