ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញជួបសំណេះ​​សំណាល ត្រួតពិនិត្យការងារ និងប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់​ប្រើ​ប្រាស់​​​​ក្នុងការយទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បបានអញ្ជើញជួបសំណេះ​​សំណាល ត្រួតពិនិត្យការងារ និងប្រគល់អំណោយជូនដល់រដ្ឋបាលខេត្ត សម្រាប់​ប្រើ​ប្រាស់​​​​ក្នុងការយទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល។
អំណោយដ៏ថ្លៃថ្លាដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានប្រគល់ជូន នាពេលនេះ រួមមាន ៖
-ថវិកាចំនួន ២០០ ០០០ ០០០ រៀល (ពីររយលានរៀលគត់)
-សម្ភារមាន៖ អង្ករ ទឹកបរិសុទ្ធ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស ននិងសាប៊ូលាងដៃ សរុបជាថវិកាចំនួន ២២៦ ៥០០ ០០០រៀល គិតជាថវិកាសរុប ចំនួន ៤២៦ ៥០០ ០០០ រៀល(បួនរយម្ភៃប្រាំមួយលាន ប្រាំរយពាន់រៀល)។