អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩


នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ចាប់ពីថ្ងៃទី២៣ខែមីនារហូតដល់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១នេះ ក្នុងរាជធានីភ្នំពេញមានចំនួន២០ទីតាំងសម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។