ឯកឧត្តម សួស គង់ អញ្ជើញសម្ពោធដាក់អោយអោយប្រើប្រាស់នូវផ្លូវលំមួយខ្សែ


ផ្លូវលំមួយខ្សែប្រវែង ៤៨០ម ដែលកសាងចំណាយថវិកាអស់ទឹកប្រាក់ ៣.៣៥០ ដុល្លារ ក្នុងនោះ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភំ្នស្រួច បានផ្តល់ថវិកាផ្ទាល់ខ្លួននិង ឯកឧត្តម អៀង អុល ប្រធានក្រុមការងារចុះជួយឃុំត្រែង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ.។ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរបស់ ប្រជាពលរដ្ឋ។ អញ្ជើញចូលរួមក្នុងពិធីរួមមាន ក្រុមការងារ
ថ្នាក់កណ្តាល.ថ្នាក់ខេត្ត និងថ្នាក់ស្រុក ក្រុមយុវជន កាយរិទ្ធ ក្រុមយុវជនសហភាព សហព័ន្ធកម្ពុជានិង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ៕