ឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃ ពុធ ៨កើត ខែពិសាខ ឆ្នាំរកា ព.ស.២០១៧ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា គ.ស.​២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តត្បូងឃ្មុំ រួមនិងសហការី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិព្នៅ ភូមិប្រសែក្រោម ភូមិប្រស្រែលើ ភូមិក្រឆាន ភូមិវាលចារ ភូមិកៀងរូង ភូមិជ្រួយ ភូមិជីកែ ភូមិកណ្ដាល ភូមិជើងវត្ត ភូមិថ្មី ភូមិ៥.១០ ភូមិ៦.១០ ភូមិ ៦.១២ និងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។