ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់អាងទឹកតាមៀវ


អាងទឹកតាមៀវ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង សម្រាប់ស្តុកទឹកបំរើឱ្យការងារបង្កបង្កើនផលដំណាំស្រូវ ចំនួន ៥៧៦​ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣០ ហិកតា នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ការងារសាងសង់អាងទឹកតាមៀវ រួមមាន៖ សាងសង់ទំនប់អាងទឹក ប្រវែង ១.៥៥០ ម៉ែត្រ រៀបថ្មការពារជើងទេរទំនប់សងខាង ប្រវែង ៣០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង និងសាងសង់សំណង់ទ្វារទឹក (ទ្វារ ២) ចំនួន ០១ កន្លែង ។ បច្ចុប្បន្ន ការងារខាងលើ សម្រេចលទ្ធផលបានប្រមាណ ៤០% ហើយ ៕