លោកជំទាវ គឹម សុវណ្ណា​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ បានអញ្ជើញចុះចែក សាច់ជ្រូក បន្លែស្រស់ៗ មីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៧៦ ផ្លូវ ១១៣ និងផ្លូវ ៣៩៦ ក្នុងសង្កាត់បឹងកេងកង


នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ គឹម សុវណ្ណា​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង រួមដំណើរ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះចែក សាច់ជ្រូក បន្លែស្រស់ៗ មីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៧៦ ផ្លូវ ១១៣ និងផ្លូវ ៣៩៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ។
ក្នុងអំឡុងពេលចុះចែកផ្ទាល់ លោកជំទាវ គឹម សុវណ្ណា ក៏ដូចរដ្ឋបាលខណ្ឌបឹងកេងកង បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌ សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ជាពិសេស សូមកុំភ្លេច វិធានការ ៣ការពារ និង៣កុំ ។
On the morning of 04 May 2021, Her H.E. Kim Sovanna, Member of the National Assembly for Phnom Penh, accompanied by Mr. Tim Sam An, Boeung Keng Kang district governor, and other relevant officials, distribute the reliefs of foods for people living in Lockdown Areas in Khan Boeung Keng Kang, Phnom Penh.