ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អាងទឹកភាស


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះអនុវត្តការងារកិច្ចដំណើរការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ និងឃុំតាពូង ស្រុកថ្មគោល ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.២៥០ ហិកតា និងស្រូវប្រាំង ចំនួន ៩៨៥ ហិកតា ៕