មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ ប្រព័ន្ធ ក្នុងខេត្តព្រៃវែង


នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះត្រួតពិនិត្យការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ ប្រព័ន្ធ ក្នុងខេត្តព្រៃវែង ដែលរួមមាន ៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ, ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទួលស្គារ, ប្រព័ន្ធធារាសាស្ត្រ ទំនប់បារាយអណ្តែត, ប្រព័ន្ធធារាសាស្ត្រ ទំនប់ឆ្នុកទ្រូ, ប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិ៍បូរី, ប្រព័ន្ធធារាសាស្ត្រ ទំនប់ជោរ, ប្រព័ន្ធធារាសាស្ត្រ ទំនប់ប្រមូលដុំ, ប្រព័ន្ធធារាសាស្ត្រ ទំនប់ចារ, និងប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តារ ៕