ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញប្រកាសដាក់អោយប្រើប្រាស់ស្ពានថ្មើរជើង ក្នុងសង្កាត់ចោមចៅ


នៅព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រកាសដាក់អោយប្រើប្រាស់ស្ពានថ្មើរជើង ២កន្លែង ឆ្លងកាត់ផ្លូវជាតិលេខ ៤ ជម្ពូវ័ន្ត និងបើកការដ្ឋានផ្លូវបេតុងព្រៃស្ពឺ ប្រវែង ២៥០០ម ទទឹង ៦ម ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។