ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយចែកជូន ប្រជាពលរដ្ធដែលមានជីវភាពខ្វះខាតនិងមានជំងឺក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងអជ្ញាធរសង្កាត់បានចុះជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរានិងអ្នកមានជំងឺក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។