សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញណក្ខ័ន្ធសពឯកឧត្តម មាស ក្រួច


ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្ររាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទៅគោរពវិញ្ញណក័្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសពឯកឧត្តម មាស ក្រួច ទីប្រឹក្សារាជារដ្ឋាភិបាល និងជាអតីត អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ័ ទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៥:២០ ទៀបភ្លឺ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅគេហដ្ឋានគ្រួសារសព សិ្ថតនៅភូមិអូរអណ្តូង១ សង្តាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ៕