ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋសហគមន៍ប៊ូឌីញស ស្ដីពីការអភិវឌ្ឍអគារប៊ូឌីញស


នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋសហគមន៍ប៊ូឌីញស ស្ដីពីការអភិវឌ្ឍអគារប៊ូឌីញស។ជាលទ្ធផល៖ ១. ប្រជាពលរដ្ឋបានឯកភាពលក់លើតម្លៃ ១៤០០ដុល្លារ/ម៉ែត្រការ៉រ ២. ពេលវេលាកំណត់សម្រាប់ការចាកចេញចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា គ.ស. ២០១៧ ៣. ឧបត្ថម្ភសម្រាប់ការរើឥវ៉ាន់ចាកចេញ ១០០ដុល្លារ ក្នុងមួយចំណែកឯកជនសហកម្មសិទ្ធិ និង ៤. អំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋកំពុងបំពេញបែបបទចុះកិច្ចសន្យាលក់-ទិញ ចំណែកឯកជននៅអគារសហកម្មសិទ្ធិ ជាបន្តបន្ទាប់។