ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៣៩៧នាក់ក្នុងខេត្តត្បូងឃ្មុំ


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៣៩៧នាក់​ មកពីភូមិ០៦​ ភូមិ០៤/០៥​ ភូមិ៣៦​ ភូមិ៤៦​ ភូមិ១៥​ ភូមិ១៤​ ភូមិជប់១​ ភូមិជប់២​ ភូមិជប់ក្រៅ​ និងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា គ.ស.២០១៧។