ឯកឧត្តម ឡេង ប៊ុនតេង ចុះសួរសុខទុក្ខ និង ចែកជូននូវអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងសង្កាត់ជ្រោយចង្វា


រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ក្រុមការងារភូមិសង្កាត់ និងក្រុមការងារយុវជនសង្កាត់ បានចុះសួរសុខទុក្ខ និង ចែកជូននូវអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ ដែលរស់នៅក្បាលជ្រោយ ស្ថិតក្នុង ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។