ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ចុះឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់


ឯកឧត្តម អ៊ី​ ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន នាថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៧។

សូមអញ្ជើញលោក​ឪពុក អ្នកម្តាយ បងប្អូនកូនក្មួយប្រជាពលរដ្ឋ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់រស់នៅក្នុងឃុំស្ទឹងត្រង់ សូមចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសំគាល់ មានលេខរៀងទី ១ នៅក្នុងសន្លឹកឆ្នោត ឲ្យបានគ្រប់ៗគ្នាកុំបីខាន នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

– មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ រួមសុខ រួមទុក្ខ គ្រប់កាលៈទេសៈ ជាមួយប្រជាពលរដ្ឋ។

– មានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍឃុំ សង្កាត់របស់យើងកាន់តែខ្លាំងក្លា។

– បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបាន សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។

– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា ជ័យជម្នះ របស់យើងទាំងអស់គ្នា។

– ជយោគណបក្សប្រជាជនកម្ពុជា !