ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវ៧៧BT


ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវ៧៧BT ចាប់ពីផ្លូវ២៧១(មុខពេទ្យរុស្ស៉ី) ដល់ផ្លូវ៣៧១។ ការដ្ឋាននេះស្ថាបនាឡើងដោយមានលូទំហំ ១ម៉ែត្រ ផ្លូវបេតុងទទឹង ៧ម៉ែត្រ កម្រាស់ ២តឹក ប្រវែង ២.៧៥០ម៉ែត្រ រួមទាំងបំពាក់ភ្លើងបំភ្លឺសាធារណៈតាមបណ្ដោយផ្លូវនេះផងដែរ។
ផ្លូវនេះមានសារសំខាន់ណាស់ សម្រាប់ជួយរំដោះការកកស្ទះចរាចរណ៍ពីផ្លូវ២៧១ និងផ្លូវ៣៧១ ហើយផ្លូវនេះក៏ជាសមិទ្ធផលដ៏មានតម្លៃរបស់អ្នកភូមិចំរើនផល និងអ្នកភូមិត្នោតជ្រុំ៕