ឯកឧត្តម សុខ ឥសាន៖ ចំពោះមន្រ្តីដែលមិនបានជាប់ឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ CPP នឹងគិតគូរប្រើប្រាស់តាមលទ្ធភាព មិនចាំបាច់មជ្ឈដ្ឋានណា បុគ្គលណាព្រួយបារម្ភជំនួសទេ


អ្នកនាំពាក្យគណបក្សប្រជាជនកម្បុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ចំពោះមន្ត្រីដែលមិនបានជាប់ឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងត្រូវបានគណបក្សប្រជាជនកម្ពុជា គិតគូរប្រើប្រាស់តាមលទ្ធភាព សមត្ថភាព និងកាយសម្បទា ស្របតាមគោលនយោបាយ របស់គណបក្ស ដែលមានជាយូរមកហើយ ។ គណបក្សប្រជាជនកម្ពុជា មិនទុកឲ្យមន្ត្រីរបស់ខ្លួន នៅឯកោឡើយ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការរៀបចំប្រើប្រាស់មន្ត្រីនេះ មិនមានពាក់ព័ន្ធនឹងការប្រើប្រាស់ ថវិការបស់រដ្ឋខុសលក្ខការណ៏ ដូចដែលមនុស្សមួយចំនួនដែលកើតជម្ងឺ ព្រួយបារម្ភនោះ តែងតែព្រួយបារម្ភនោះទេ ។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចេះគិត ចេះធ្វើ និងចេះទទួលខុសត្រូវ ហើយ មិនចាំបាច់មជ្ឈដ្ឋានណា បុគ្គលណាព្រួយបារម្ភជំនួសទេ មិនចាំបាច់ឈឺក្បាលជំនួសគណបក្ស ប្រជាជនកម្ពុជានោះទេ ។ គណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗចំពោះមន្ត្រីរបស់ខ្លួន តាមគោលការណ៏ដែលបានកំណត់។