ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ត្រៀមរៀបចំពិធីកាន់បិណ្ឌ នាថ្ងៃស្អែកនេះ នៅវត្តនាគវ័ន


ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក អញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ត្រៀមរៀបចំពិធីកាន់បិណ្ឌ នាថ្ងៃស្អែកនេះ នៅវត្តនាគវ័ន។
ពិធីខាងលើនេះ មានការនិមន្តពី ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ព្រមទាំង ព្រះមន្ត្រីសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរស័ទចំណុះជើងវត្តនាគវ័ន៕