ពលរដ្ឋជាង៨ពាន់គ្រួសារ ក្នុងក្រុងស្រុកចំនួន៥ របស់ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង


(បន្ទាយមានជ័យ)៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៨,៥១១គ្រួសារ នៅក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ របស់ខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣៤,៣៨៥នាក់ ខណៈជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១,៩២៩គ្រួសារ ក្នុងនោះមានកុមារ១,១៩៤នាក់ បណ្តាលឱ្យប៉ះពាល់ផលដំណាំស្រូវ ២៥,២២៣ហិចតា, ដំឡូង ២២២ហិចតា, ដំណាំគួបផ្សុំ ៧៩ហិចតា, សត្វពាហនៈ ១០៣ក្បាល សាលារៀនចំនួន២២, វត្តអារាមចំនួន៩ និងទឹកហូរកាត់ផ្លូវចំនួន៥៤១កន្លែង ស្មើនឹង ២២៧,៣៣៤ម៉ែត្រ។

តាមរបាយការណ៍ បានបញ្ជាក់ថា សម្រាប់ក្រុងស្រុកទាំង៥ ដែលរងផលប៉ះពាលខ្លាំងជាងគេ រួមមាន៖

*ទី១៖ ក្រុងសេរីសុភ័ណ មាន៧សង្កាត់ ប៉ះពាល់ខ្នងផ្ទះ ២,៣៤៩គ្រួសារ ដែលមានពលរដ្ឋចំនួន ៩,៤៥៩នាក់ និងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន៦១៧គ្រួសារ ប៉ះពាល់ស្រូវ ៣,២៥៥ហិចតា ដំឡូង ២៦ហិចតា ដំណាំគួបផ្សំ៧ហិចតា សាសារៀន៧ខ្នង ទឹកហូរកាត់ផ្លូវចំនួន១២៤កន្លែង ស្មើនឹង៨៤,៨៦៨ម៉ែត្រ។

*ទី២៖ ក្រុងប៉ោយប៉ែត មានចំនួន៣សង្កាត់ ប៉ះពាល់ខ្នងផ្ទះចំនួន ១៨២គ្រួសារ មានប្រជាពលរដ្ឋ ៦៣៥នាក់ ជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន១៨២គ្រួសារ ប៉ះពាល់ស្រូវ ៥ហិចតា ដំឡូង១១០ហិចតា ដំណាំគួបផ្សំ ១២ហិចតា សាសារៀន២ខ្នង ទឹកហូរកាត់ផ្លូវ ១២២កន្លែង ស្មើនឹង ៣៦,៥៤០ម៉ែត្រ។

*ទី៣៖ ស្រុកអូរជ្រៅ មានចំនួន៧ឃុំ ប៉ះពាល់ផ្ទះចំនួន១,៣០៧គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៤៥គ្រួសា ប៉ះពាល់ស្រូវ ២,៣៦១ហិចតា ដំឡូង៨៦ហិចតា ដំណាំគួបផ្សំ៦ហិចតា សាសារៀន២ខ្នង វត្តអារាម ១កន្លែង ទឹកហូរកាត់ផ្លូវ១៤៥កន្លែង ស្មើនឹង ៣៥,៨៨៥ម៉ែត្រ។

*ទី៤៖ ស្រុកភ្នំស្រុក មានចំនួន៦ឃុំ ប៉ះពាល់ផ្ទះ ៣១៥៩គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន ៥៩គ្រួសារ ប៉ះពាល់ស្រូវ ៧,៦១៧ហិចតា ដំណាំគួបផ្សំ៤១ហិចតា សាសារៀន៣ខ្នង វត្តអារាម១កន្លែង ទឹកហូរកាត់ផ្លូវ ៦៣កន្លែង ស្មើនឹង៣៥,៦៨៥ម៉ែត្រ។

*ទី៥៖ ស្រុកមង្គលបុរី មានចំនួន៧ឃុំ ប៉ះពាល់ផ្ទះ ១,៥១៤គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន១២៦គ្រួសា ប៉ះពាល់ស្រូវ ៥,៩០១ហិចតា ដំណាំគួបផ្សំ ១៣ហិចតា សត្វ១០៣ក្បាល សាសារៀន៦ខ្នង វត្តអារាម៣កន្លែង ទឹកហូរកាត់ផ្លូវ៦៣កន្លែង ស្មើនឹង ៣៥,៦៨៥ម៉ែត្រ។

របាយការណ៍ក៏បានឱ្យដឹងថា ក្នុងនោះមានស្រុកព្រះនេត្រព្រះ ប៉ះពាល់ស្រូវ ៧,៦១៧ហិចតា សំណាំរួមផ្សំ ៤១ហិចតា សាលារៀន៣កន្លែង វត្ត១កន្លែង ផ្លូវទឹកហូរកាត់ ១៤៥កន្លែង ស្មើនឹង ៣៥,៨៨៥ម៉ែត្រ និងស្រុកម៉ាឡៃ ដែលមានសាលារៀនចំនួន២កន្លែង វត្ត៤កន្លែង ទឹកហូរកាត់ផ្លូវ៤៥កន្លែង ស្មើនឹងង១២,៧៩០ម៉ែត្រ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ៕