លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម


នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) បានប្រជុំផ្ទៃក្នុងតាមប្រព័ន្ធអនឡាញ (zoom) ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបរបាយការណ៍លទ្ធផលចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា CLV ស្តីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងការចែករំលែកបទពិសោធន៍នៃសន្និសីទលើកទី៨(CLV)៕