រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី មានប្រារព្ធពិធីបើកសិក្ខាសាលាស្ដីអំពី ICT-Based basic Education Equivalency Program ក្រោមអធិបតីភាពរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានឯកឧត្តម លោក លោកស្រីគណៈកម្មការបច្ចេកទេសរៀបចំកម្មវិធី BEEP
ដោយកម្មវិធីនេះសហការរៀបចំ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ។
ក្នុងកម្មវិធីបើកសិក្ខាសាលា លោកជំទាវបានប្រសាសន៍ថា កម្មវិធីនេះគឺជាកូនសោគន្លឹះមួយក្នុងការទាក់ទាញដល់យុវជនទាំងអស់ ដែលបោះបង់ការសិក្សា មានលទ្ធភាពបន្តការសិក្សាជាថ្មីម្ដងទៀត ហើយយើងអាចស្រូបទាញកម្លាំងពលកម្មដែលមានសមត្ថភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតកាន់តែល្អប្រសើរឡើង។
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីអំពី កម្មវិធីសមមូលអប់រំមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា BEEP
![](https://www.cpp.org.kh/wp-content/uploads/2017/06/201706-1-312-768x468.jpg)