ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីអំពី កម្មវិធីសមមូលអប់រំមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា BEEP


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី មាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា​ស្ដី​អំពី ICT-Based basic Education Equivalency Program ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​វត្តមាន​ឯកឧត្តម លោក លោក​ស្រី​គណៈ​កម្មការ​បច្ចេកទេស​រៀប​ចំ​កម្មវិធី BEEP
ដោយ​កម្មវិធី​នេះ​សហការ​រៀបចំ​ ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អង្គការ​យូណេស្កូ។
ក្នុង​កម្មវិធី​បើក​សិក្ខាសាលា លោក​ជំទាវ​បាន​ប្រសាសន៍​ថា កម្មវិធី​នេះ​គឺ​ជា​កូន​សោ​គន្លឹះ​មួយ​ក្នុង​ការ​ទាក់ទាញ​ដល់​យុវជន​ទាំង​អស់ ដែល​បោះបង់​ការសិក្សា មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ជា​ថ្មី​ម្ដង​ទៀត ហើយ​យើង​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​ឡើង។