ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅវេរ ប្រគេនព្រះសង្ឃ នៅវត្តបុទុមវតី


នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឡេងយ៉ានី , លោកជំទាវ សាយ ចាន់ណាក់ , ឯកឧត្តម ឡេង ប៊ុនតេង និងទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ទៅវេរប្រគេន ព្រះសង្ឃ ដើម្បីជាកិច្ចចូលរួម ការកាន់បិណ្ឌ វេនទី១៤ នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ …។ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនដល់ព្រះសង្ឃ រួមមាន ៖ អង្ករ២តោន ទឹកក្រូច៣០កេស ទឹកបរិសុទ្ធ៥០កេស ត្រីខ៣កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្ករស ២បាវធំ មី៥កេសធំ តែ១០គីឡូក្រាម ទឹដោះគោ៥កេស សាដក២០៣កញ្ចប់ ក្រណាត់ស៣០ដុំ ព្រមទាំងបច្ច័យមួយចំនួនផងដែរ៕