ឯកឧត្តម គឹម សន្តិភាព៖ សម រង្ស៊ី អាចចូលមកកម្ពុជាប្រកួតប្រជែងបាន តែត្រូវប្រកួតជាមួយទណ្ឌិតដទៃទៀតក្នុងពន្ធនាគារ


ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ប្រាកដណាស់ ទណ្ឌិត សម រង្ស៊ី អាចវិលមកចូលរួមប្រកួតប្រជែងបាន គឺប្រកួតប្រជែងជាមួយទណ្ឌិតដទៃទៀតក្នុងពន្ធនាគារ ដើម្បីក្លាយជាទណ្ឌិតដែលទទួលការអប់រំកែប្រែខ្លួនបានល្អក្នុងពន្ធនាគារ!

ឯកឧត្តម បានបន្តថា ពន្ធនាគាររង់ចាំជានិច្ចនូវទណ្ឌិតណាដែលមានសេចក្តីសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារស្ថាពរពីអំណាចតុលាការ!

ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីមានសមត្ថកិច្ចមានកាពតព្វកិច្ចអនុវត្តតាមបញ្ជារបស់អំណាចតុលាការ!