តំបន់មួយចំនួនក្នុងខណ្ឌនៃរាជធានី និងនៅក្នុងឃុំមួយនៃខេត្តកណ្តាល នឹងរងការដាច់ចរន្តអគ្គីសនីបណ្តោះអាសន្នតាមកន្លែងរៀងៗខ្លួនក្នុងរយៈពេល ៤ថ្ងៃ ក្នុងសប្តាហ៍នេះ ។ យោងតាមអគ្គីសនីកម្ពុជា ការដាច់ភ្លើងនឹងមានរយៈពេលយ៉ាងហោច ៧ម៉ោងផងដែរ ចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកុម្ភ: ខាងមុខនេះ ។
នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភ: តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ទី២- ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
ទី៣- ស្ថិតនៅភូមិចោមចៅ… ភូមិព្រៃល្វា… ភូមិព្រៃសណ្តែកក្នុងសង្កាត់ចោមចៅ… ខណ្ឌពោធិ៍សែនជ័យ
ទី៤- ស្ថិតនៅតាមបណ្តោយផ្លូវជើងឯក ចាប់ពីភូមិតាឡី រហូតដល់ភូមិបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនឹងផ្អាកការផ្គត់ផ្គង់ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ។
នៅថ្ងៃសុក្រទី១៩ ខែកុម្ភ: តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១-ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
ទី២- ស្ថិតនៅភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
ទី៣-ស្ថិតនៅភូមិព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ទី៤- ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាច ។
នៅថ្ងៃសៅទី២០ ខែកុម្ភ: តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅភូមិតាងៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
ទី២- ភ្លើងនៅភូមិព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា… ខណ្ឌច្បារអំពៅ
ទី៣- ស្ថិតភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ… ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប ភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ទី៤-ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ រហួតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលនឹងរងការដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាច ។
នៅថ្ងៃអាទិត្យទី២១ ខែកុម្ភ: តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១-ភ្លើងស្ថិតនៅភូមិ១… ភូមិ២… ភូមិ៣… ភូមិដើមគរ… ភូមិគៀនឃ្លាំងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ទី២-ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ រហូតដល់ភូមិត្រពាំងទួល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
ទី៣- ស្ថិតនៅភូមិទួលគោកក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ… ភូមិទំនប់… ភូមិពោងពាយ… ភូមិបាយ៉ាប… ភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ទី៤-ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិចក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលនឹងរងការដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាច ។
អគ្គីសនីកម្ពុជា បានថ្លែងថា ការដាច់ភ្លើងនេះ ដោយសារការជួសជុល… ការផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខែ្សបណ្តាញ ដើម្បីបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ ។