សម្តេចតេជោ ហ៊ុន សែន៖ អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរិះគន់ចំពោះអ្នកលើករឿងការជន់លិចនៅភ្នំពេញថា គឺជាការ ច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គួរមានមោទកភាពចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្រាប់ប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទឹកជំនន់មិនមែនកើតឡើងដោយសារលុបបឹងនោះទេ ប៉ុន្តែវាកើតឡើងដោយសារតែការរំដោះទឹកចេញមិនទាន់ ព្រោះភ្លៀងចេះតែបន្តធ្លាក់ចុះជាបន្តបន្ទាប់។

ប្រតិកម្មរបស់នាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីមានមតិរិះគន់មួយចំនួនបានលើកឡើងថា បញ្ហាទឹកជំនន់ ជាពិសេសជំនន់ នៅក្នុងរាជធានីភ្នំពេញតែម្តង គឺបានកើតឡើងដោយសារតែការលុបបឹងនានា។ ការរិះគន់នេះក៏ចេញគឺផ្តើមចេញមកពីក្រុមអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនតូចដែលមាននិន្នការប្រឆាំង រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យរហូតមកបច្ចុប្បន្ននេះ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កាលណាទឹកហូរពីផ្នែកខាងលើខ្លាំង ច្បាស់ណាស់នៅតំបន់ ផ្នែកខាងក្រោមគឺពិបាកនឹងរំដោះទឹករួចណាស់ សម្រាប់កម្ពុជាវិញ នៅពេលមានទឹកជន់លិចរាជធានីភ្នំពេញ គឺតែងតែមានក្រុមមួយចំនួនឌៀមដាមឱ្យអភិបាលរាជធានីភ្នំពេញ ថាគ្រាន់តែទឹកភ្លៀងតែបន្តិចលិចក្រុងដែរ។

ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹយ៉ាងដូច្នេះថា៖ «ហើយខ្ញុំស្អប់បំផុត ស្អប់អាពេលទឹកជំនន់ម្តងៗ គឺជេរនោះជេរ ថាឯងលុបបឹង និងចោទជាសួរថា ស្គាល់ទេ ពាក្យជំនន់? អ្វីទៅក្បាហៅថាជំនន់ បើក្បាលចេញ និងក្បាលចូល វាមិនស្របគ្នាហើយ គឺវាជំនន់ហើយវាមិនត្រឹមតែស្ទឹងព្រែកត្នោតណា អាទន្លេមេគង្គជូនកាលឆ្នាំ២០០០យើងចង់ងាប់ ចង់រស់ […] ក្រុងភ្នំពេញ ថ្ងៃនេះគ្រាន់បើហើយ ខ្ញុំធ្លាប់នៅទីក្រុងភ្នំពេញ តាំងពីជំនាន់ផ្លូវកម្ពុជាក្រោម ដើរយកចានស្រាក់ ត្រូវដាក់ស្នូលតាមទៅតាមផ្ទះ ទឹកដក់ ព្រោះនៅក្នុងណុងមិនទាន់មានលូ ដំណាក់កាលនោះ អភិវឌ្ឍន៍បានប៉ុណ្ណឹង គឺវាល្អណាស់ទៅហើយ ព្រោះធម្មតា កាលណាមកម្តង ១០០ ឬ២០០មីលីម៉ែត្រ រឿងអីខាងក្រោមទប់ជាប់ កុំថាលូ កុំថាព្រែក សូម្បីតែទន្លេមេគង្គ ក៏ត្រូវជន់ឡើងដោយសារទឹកភ្លៀងធ្លាក់មកពីលើ ម៉េចក៏ល្ងង់ម៉េច អាណឹងចូលអាល្ងង់ទូរ។

«បានអីឡូវកុំខ្វល់ច្រើនពេកធ្វើ ពីដើមក្រុងភ្នំពេញ សុទ្ធតែបឹងតើស អីឡូវយើងមានអីត្រូវព្រួយបាក់ទំនប់កប់ស្រូវទៀត អីឡូវខ្ញុំដាក់សំណួរមួយទៀត ឱ្យ លឹម គាន់ហោ មានរឿងអីដែលត្រូវដេកព្រួយឱ្យតែពេលទឹកឡើង ខ្លាចបាក់ទំនប់កប់ស្រូវ មូលហេតុដែលខ្លាចបាក់ទំបន់កប់ស្រូវដោយសារតែទឹកវាហូរបុកមកទំនប់ហ្នឹងតែម្តង អញ្ចឹងចាក់ដីឱ្យបានច្រើន ១០០ម៉ែត្រពីមុខទំនប់ កុំឱ្យបាក់ទៀត អញ្ចឹងវាលែងបាក់ហើយ ខ្ញុំយល់ការពិតភាពច្រណែន ច្រណែននឹងការអភិវឌ្ឍ»

ការជន់លិចរាជធានីភ្នំពេញ ម្តងៗនៅក្នុងរដូវវស្សានេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ មិនមែនតែដោយសារតែស្ទឹងព្រែកត្នោតនោះឡើយ តែកន្លងមក ប្រភពពីទន្លេមេគង្គក៏បានបង្កបញ្ហាខ្លាំងផងដែរ ជាពិសេសនាអំឡុងគ្រោះទឹកជំនន់នាឆ្នាំ១៩៩១ ហើយនៅកំឡុងឆ្នាំ១៩៩១ គឺរាជធានីភ្នំពេញ មិនទាន់មានការអភិវឌ្ឍខ្លាំង ប៉ុន្តែ នៅតែជន់លិចនេះ គឺបណ្តាលមកពីទឹកហូរធ្លាក់មកពីលើខ្លាំង។

បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកពីប្រវត្តិឱ្យដឹងថា សម្តេចធ្លាប់រស់នៅសម័យសង្គមរាស្ត្រនិយម គឺកំលុងមុនឆ្នាំង១៩៥០ រាជធានីភ្នំពេញ ក៏ត្រូវទឹកជន់លិចពេញភ្នំពេញផងដែរ។ ចំពោះបញ្ហាទឹកជំនន់ជន់លិចនេះ មិនមែនតែស្រុកខ្មែរមួយនោះទេ ខណៈនៅស្រុកបារាំង ស្រុកអីតាលី ក៏មានទឹកជំនន់ និងប្រទេសផ្សេងទៀត ក៏ដូច្នោះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏ចោទជាសំណួរថា «នៅរាជធានីភ្នំពេញ មានបឹងរាំង បឹងព្រលិត បឹងកេងកង បឹងតេជោ នៅជិតផ្សារថ្មី និងអូរឬស្សីត្រូវបានលុប ដើម្បីកសាងផ្សារ និងទីតាំងមួយចំនួន ហេតុអ្វីសម័យនោះធ្វើបាន ចុះសម័យសម្តេចហេតុអ្វីធ្វើមិនបាន សម្រាប់ទឹកជន់លិចរាជធានីភ្នំពេញ មានអ្វីដែលទាក់ទងនឹងស្ទឹងព្រែកត្នោត គឺវាអត់ទាក់ទងនឹងជំនន់ស្ទឹងព្រែកត្នោតទាល់តែសោះ។ សម្រាប់ស្ទឹងព្រែកត្នោតនេះ បើទោះបីជាអត់ធ្វើអីគឺវាជន់លិចដែរ»។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា សម្តេចមិនលើកទឹកចិត្តឱ្យបុគ្គលណាម្នាក់ ទៅខ្ទប់មុខទឹក ឬទីតាំងចរន្តទឹកហូរនោះទេ ក៏ប៉ុន្តែ សូមកុំបន្តរិះគន់ជុំវិញការជន់លិចរាជធានីភ្នំពេញ នារដូវវស្សា គឺកើតឡើងសុទ្ធតែការលុបបឹងទាំងអស់៕