សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិមនុស្សក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត,សូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនមានផង


ផេកហ្វេសបុក សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១០ ធ្នូ នេះបានបង្ហោះសារអបអរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»។ សម្តេចបានរំលឹកឡើងវិញពីសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលសូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនមានផង ។

សម្តេចបានលើកឡើងថា ”ថ្ងៃទី១០ ខែ ធ្នូឆ្នាំ២០២១នេះគឺជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ១៩ ៤៨-១០ ធ្នូ២០២១ ។ បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩ ៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិ រស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំសិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌និងសិទ្ឋិប្រកបការងារជាដើម..។ល។

របបប្រល័យពូជសាសន៍ប៉ុលពតបានដក ហូតសិទ្ធិសេរីភាពទាំងអស់ហើយបានបង្ខំ ឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការ ហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣ លា ននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេ លបច្ចុប្បន្ននេះគឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពតត្រូវបានវាយផ្តួលរំលំទាំង ស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។ បច្ចុប្បន្នសិទ្ធិសេរីភាពគឺបានធ្វើឲ្យប្រជាពល រដ្ឋរស់នៅនិងប្រកបការងារតូចធំជ្រើសរើ សជំនឿសាសនានិងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរីហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់ តែរីកចម្រើនជឿនលឿនទៅមុខ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕”