សម្តេចភក្តី សាយ ឈុំ ទទួលសវនការ ឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម


(វិមានព្រឹទ្ធសភា)៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលសវនការ ឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម
វៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១…។
សូមបញ្ជាក់ថា ឯកឧត្តម ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ លោកជាអតីតនាយករដ្ឋមន្ត្រីរបស់វៀតណាម តាំងពីឆ្នាំ២០១៦ ៕