នៅក្នុងឱកាសចុះពិនិត្យដំណើរការសាងសង់សួនច្បារនៅមាត់បឹងតាកែវ នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ដូនកែវ រួមនឹងមន្ទីរសាធារណៈការ ត្រូវធ្វើយ៉ាងណារៀបចំបង្គោលភ្លើង ដែលមានសភាពចាស់ ទ្រុឌទ្រោម អោយមានសភាពល្អប្រសើរឡើងវិញ និងត្រូវធ្វើការសាងសង់បង្គន់សាធារណៈ នៅតាម សួនច្បារជៀសវាងមានការបត់ដៃបត់ជើងនៅតាមសួនច្បារ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បង្គោលភ្លើងនៅតាមសួនច្បារខ្លះ បានធ្វើយូរយា ណាស់មកហើយ ហើយវាក៍មានការខូចខាតខ្លះដែរ ដូច្នោះការជួសជុលបង្គោលភ្លើងចាស់ៗ និងការរៀបចំបង្គន់អនាម័យ នៅតាមសួនច្បារសាធារណៈ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្ត ឬនាំគ្នាមកហាត់ប្រាណ នៅពេលព្រឹកព្រលឹម និងនៅពេល រសៀល ជាពិសេសការកសាងបង្គន់អនាម័យ វានឹងនាំអោយគ្មានការបន្ទោបង់ ផ្ដេសផ្ដាស នៅតាមសួន ច្បារ ដោយកន្លងមកមានការបន្ទោបង់នៅតាមសួនច្បារ ដែលនាំអោយមានការរិះគន់ ពីបងប្អូន ប្រជាពលរដ្ឋយើង។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក រួមនិងមន្ទីរ ជំនាញកំពុងតែប្រឹងកសាងសមិទ្ធផលជាច្រើន ជាពិសេសនៅក្នុងក្រុងដូនកែវ ដែលជាបេះដូងរបស់ ខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាកែប្រែសោភ័ណ្ឌ ភាពក្រុងដូនកែវ និងជួយលើកកម្ពស់មុខមាត់ ខេត្តតាកែវ អោយកាន់តែមានភាពស្រស់បំព្រងថែមទៀត ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនឡើង ដូច្នោះអាជ្ញាធរពាក់ព័ន្ធ រួមនិង បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាសហការគ្នាចូលរួមសំអាតអនាម័យ និងអោយបរិស្ថានស្អាត នៅតាមសួនច្បារសាធារណៈ ដោយមិនត្រូវនាំគ្នាបោះសម្រាមចោលផ្ដេសផ្ដាស់នោះទេ គឺយើងត្រូវ នាំគ្នាចោលសំរាមនៅក្នុងធុងសម្រាម ដែលអាជ្ញាធរបានរៀបចំនៅតាមសួនច្បារ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានណែនាំដល់ក្រុមជាងធ្វើសួនច្បារ អោយខិតខំ ប្រឹងប្រែងធ្វើអោយបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋ បានមកកម្សាន្ត និងហាត់ប្រាណជាប្រចាំផងដែរ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNThZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ebb9c33e78156ad2a5af528f923d35fd5d193726/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-53%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNTRZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6f3a4fd26afdf261ab86b398a9ab8bca6c4736b4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-53.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNklZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c4f43ebb26a237b24701fa0f27166c9e7f3f1e93/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-50.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNk1ZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9a5833b9a07b5c3064b8a9b93e2d60bae34f93fc/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-47.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNllZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f2d9c8ceec03e6cd5f44d3ee7ab2c68814d8ee5d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-55.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNlVZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0a3fdd9df9943551b09b82f74ae2934fad1fae85/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-52%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNkFZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--edf80b25c21c73cda6b368508311e5bfcd4ff9cf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-49.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNkVZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--255175ceddd7373d29521166b56140676fd67747/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-44.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNlFZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fdf73d6d2ebd310e16e38d94d54723d71d71f742/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-12_11-11-52.jpg)