សម្តេចតេជោ អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើទំនាក់ទំនង ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម។

ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ លោក Takahashi Fumaiki គឺជាជនជាតិជប៉ុនមួយរូប ដែលបានធ្វើដំណើរមកកម្ពុជាជាញឹកញាប់ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយកម្ពុជា។ លោក ក៏បានរួមចំណែកជួយទាក់ទាញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាផងដែរ៕