សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី


រសៀល ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី ជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០២:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពលោកជំទាវ ត្រូវបានប្រារព្ធធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលស្ថិតនៅផ្ទះលេខ៨១-៨៣ ផ្លូវ១៦០ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
On the afternoon of February 28, Samdech Vibol Sena Pheakdey Say Chhum, President of the Senate, paid his last respect to Gen. CHHEN Chanpor’s wife, Hon. CHAN Phally, who passed away on February 26, at the age of 72 years old.