ពិធីសម្ពោធផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជាទី៦ នៅតំបន់ក្វាងជូធំ០៦២ ខេត្តចុលឡាណាំដូ


(សាធារណរដ្ឋកូរ៉េ) ៖ លោក ឡុង ឌីម៉ង់ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានសម្តែងនូវការសប្បាយរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង និងមានកិត្តិយស ដែលអង្គការនៅប្រទេសកូរ៉េ បានរៀបចំឲ្យមាននូវផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជាទី៦ នៅតំបន់ក្វាងជូធំ០៦២ ខេត្តចុលឡាណាំដូ។
លោកបានបន្តថា នៅក្នុងតំបន់ក្វាងជូធំ០៦២ ខេត្តចុលឡាណាំដូ មានបងប្អូនប្រជាពលរដ្ឋជាពលករខ្មែររស់នៅច្រើនជាងគេ ហើយមកដល់ពេលនេះផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជាមានចំនួនដល់ទៅប្រាំមួយហើយ និងបន្តដាក់ឲ្យមានជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកូរ៉េ ដែលមានពលករកម្ពុជារស់នៅ។