ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងខែមីនានេះ


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្ដាមដឹកនាំអាស៊ាន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនាខាងមុខនេះ។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាកិច្ចប្រជុំកំពូលពិសេស ខាងលើជាមួយមេដឹកនាំទាំង១០ នៃសមាគមអាស៊ាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនាខាងមុខនេះ។

សេតវិមានបន្ថែមថាកិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីបង្ហាញថាសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តចំពោះប្លុកអាស៊ីអាគ្នេយ៍មួយនេះ និងដើម្បី បា្ររព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាមេរិក និងអាស៊ាន៕