ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់នៅខណ្ឌ៧មករា រាជធានីភំ្នពេញ​


ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីធានីភ្នំពេញ) អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុប៩០នាក់ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌ៧មករា រាជធានីធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍ជារួម ក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។