វិនិយោគឯកជនគឺជាផ្នែកមិនអាចខ្វះបាន


Gateway 01 03 16 2 copy

     មេ​ដឹក​នាំ​ក្រុម​យុវជន​ បណ្ឌិត ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​គំរូ និង​បើក​ការ​ដ្ឋាន​សាង​សង់​អាគារ​កម្ពស់​ ៣៩​ជាន់ ​នៃ​មជ្ឍ​មណ្ឌល The Gateway នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ​២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ពាណិជ្ជ​ករ​ជាតិ អន្តរ​ជាតិ​ជា​ច្រើន​នាក់​ផង​ដែរ​ ថា វិស័យ​វិនិយោគ​ឯក​ជន​គឺ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​ ។ ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​មួយ​អាច​មាន​លំនឹង​រីក​លូត​លាស់​ទៅ​បាន គឺ​អាស្រ័យ​​កត្តា​ច្រើន​យ៉ាង ​ដែល​នៅ​ក្នុង​នោះ​វិស័យ​វិនិ​យោគ​ឯក​ជន​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​តែ​ជម្រុញ​ និង​មិន​អាច​ខ្វះ​បាន ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​ ។

     កម្ពុជា​បាន​អនុម័ត​ច្បាប់ ​និង​លក្ខ​ខណ្ឌ​មួយ​ចំនួន ​ដើម្បី​សម្រួល​ដល់​ការ​បើក​ចំហ​សេដ្ឋ​កិច្ច​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ​និង​លើក​ទឹក​ចិត្ត​ដល់​វិនិ​យោគ​បរ​ទេស ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​បាន​ផ្តល់​នូវ​របប​វិនិ​យោគ​សេរី​ និង​អនុ​គ្រោះ​ពន្ធ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ការ​វាយ​តម្លៃ​របស់​ធនាគា​ពិភព​លោក កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​លេខ​១០ ​ក្នុង​ចំណោម​បណ្តា​ប្រ​ទេស​ចំនួន​១៧០​ លើ​កំណើន​សេដ្ឋ​កិច្ច​ល្អ​បំផុត​ក្នុង​ទស្ស​វត្ស​កន្លង​ទៅ​ ។

     អាគារ​កម្ពស់​ ៣៩​ជាន់ ​នៃ​មជ្ឈ​មណ្ឌល The Gateway ដែល​កំពុង​សង់​នា​ឱកាស​នេះ​ គឺ​ជា​និមិត្ត​រូប​ក្នុង​​ភាព​រីក​លូត​លាស់​នៃ​វិស័យ​ឯក​ជន​ថ្មី​មួយ​ថែម​ទៀត ​ដែល​រាជ​រដ្ឋាភិបាលតែង​តែ​ចាត់​ទុក​វិស័យ​នេះ​ ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ ក្នុង​គោល​ដៅ​ជម្រុញ​សកម្ម​ភាព​សេដ្ឋ​កិច្ច ការ​បង្កើត​ទី​ផ្សារ​ការងារ​និង​ការ​លើ​កម្ពស់​ប្រាក់​ចំណូល​ជូន​ប្រជា​ជន ​។

Gateway 01 03 16 3 copy  Gateway 01 03 16 4 copy

Gateway 01 03 16 5 copy  Gateway 01 03 16 6 copy