ឯកឧត្តម ប្រាក់ ប្រាកដ ដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់របងស្នាក់ការគណបក្សភូមិទួលសាងាំ


ព្រឹកថ្ងៃ ១៥ កក្កដា ២០១៧ នេះ ក្រុមការងារភូមិទួលសាងាំ ខេត្តកែប ដឹកនាំដោយ ឯកឧត្តម ប្រាក់ ប្រាកដ ប្រធានក្រុមការងារភូមិ បានអញ្ជើញចុះពិនិត្យ ការសាង់សង់របងស្នាក់ការគណបក្សភូមិ ដែលមកដល់ពេលនេះសម្រេចបាន ៩០% ។ ឯកឧត្តម បានជំរុញឲ្យក្រុមជាង ខិតខំបញ្ចប់ការសង់របងនេះឲ្យបានលឿន ហើយបន្តការចាក់សាបក្នុងបរិវេណស្នាក់ការ និងការងារផ្សេងៗទៀត

និងបានចុះពិនិត្យស្ថានភាពស្រះទឹក ដែលជាអំណោយឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារខេត្ត និងស្រះផ្សេងៗទៀតក្នុងភូមិ ដើម្បីរៀបចំដាំដើមឈើ (គគីរ) ជុំវិញមាត់ស្រះជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។