លោក ឈា ប៊ុនរិទ្ធ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ


ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និងណែនាំបន្ថែមអំពីបច្ចេកទេសក្នុងការថែទាំ និងប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ៕