ឯកឧត្តម ចម ប្រសិទ្ធ ផ្តួចផ្តើមគំនិតដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងជម្រុញវិស័យទេសចរណ៍


ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តួចផ្តើមគំនិត និងដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងជម្រុញវិស័យទេសចរណ៍ ក៏ដូចជា វិស័យសេវាកម្មឲ្យមានភាពកាន់តែទាក់ទាញសម្រាប់បណ្តាខេត្តនៅជាប់តំបន់ឆ្នេរសមុទ្រ ដែលគម្រោងនេះ មានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ។ ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអនុញ្ញាត ឲ្យក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតុចិនមានឈ្មោះ China Energy Engineering Corporation Limited សិក្សាលើសមិទ្ធិលទ្ធភាពរួចហើយ គឺអនុវត្តតាមចក្ខុវិស័យរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធដោយគម្រោងការទាញយកផលប្រយោជន៍ ទឹកធ្លាក់ ចេញពីវារីអគ្គិសនី នៅភ្នំកំចាយខេត្តកំពត ទៅផលិតជាទឹក ស្អាតមានគុណភាព ដើម្បីផ្គត់ផ្គង់ចែកចាយដល់ប្រជាជន រស់នៅក្នុងខេត្តចំនួនពីរគឺខេត្តកំពត និងខេត្តកែប ។ ដើម្បីពន្លឿនបញ្ហានេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានដឹកនាំគណប្រតិភូ បច្ចេកទេសរបស់ក្រសួង និងតំណាងអាជ្ញាធរខេត្តដឹកនាំដោយអភិបាលខេត្តទាំងពីរ បានអញ្ជើញពិនិត្យទីតាំងជាក់ស្តែងនៅអតីតៈ ព្រលានយន្តហោះខេត្តកំពត និងខេត្តកែប ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកាត់មួយចំណែក បង្កើតរោងចក្រផលិតទឹកស្អាត និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត ពីព្រោះភាគីកម្ពុជា ទទួលបន្ទុក ស្វែងរកទីតាំងសម្រាប់បង្កើតរោងចក្រផលិតទឹកទឹកស្អាត ក្នុងខេត្តទាំងពីរខាងលើ ។ ឱកាសចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងអាជ្ញាធរខេត្តទាំងពីរបាន ចាត់ទុកទីតាំងទាំងពីរកន្លែង នោះ មានលក្ខណៈសមស្របក្នុងការបង្កើតជារោងចក្រផលិតទឹកស្អាតបាន ហើយឯកឧត្តមទេស រដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តទាំងពីរ ដែលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធក្នុងផ្ទៃដីអតីតៈព្រលាន យន្ត ហោះទាំងពីរ ស្របតាមនីតិវិធី និងឈរ លើមូល ដ្ឋានជាក់ស្តែង។ ឯកឧត្តមទេសរដ្ឋ មន្រ្តី ក៏បានស្នើឲ្យតំណាងអាជ្ញាធរខេត្តទាំងពីរបន្តខិតខំ ដោះស្រាយបញ្ហាដែលនៅ សេសសល់ជាមួយប្រជាពលរដ្ឋ និងត្រូវគូស ប្លង់ផែនទីឲ្យបានជាក់លាក់លើទីតាំងទាំងពីរ ដើម្បីក្រសួងយក ទៅដាក់ឆ្លងសុំកាអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។