ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦


(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (ADMM-16) ដែលគ្រោងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២២០២នេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

សម្រាប់កិច្ចប្រជុំ ADMM 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះដំណើរការមកទល់នឹងពេលនេះទាំងជោគជ័យនៃកិច្ចប្រជុំដែលបានធ្វើរួចមកហើយ ក៏ដូចជាការព្រមព្រៀង លើឯកសារទស្សនទានមួយចំនួន ដែលភាគច្រើនផ្តួចផ្តើមដោយកម្ពុជា។ យើងកំពុងមមាញឹកនៅក្នុងការរៀបចំកិច្ចប្រជុំ ADMM) នៅក្នុងខែមិថុនា និងកិច្ចប្រជុំ ADMM បូក នៅក្នុងខែវិច្ឆិកា ស្របតាមមូលបទ «សាមគ្គីភាពដើម្បី សន្តិសុខប្រកបដោយសុខដុម»។ ទោះជាបានទទួលនូវលទ្ធផលជាវិជ្ជមានយ៉ាងណាក៏ដោយ កិច្ចប្រជុំ ADMM និង ADMM  នាពេលខាងមុខកំពុងប្រឈមជាមួយនឹងការលំបាកខ្លះៗ ដែលបណ្តាលមកពីបញ្ហាមីយ៉ាន់មា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងការប្រែប្រួលយ៉ាងឆាប់រហ័សផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់»

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ដោយសារបញ្ហាទាំងពីរនេះ ប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាមួយចំនួនកំពុងមានការពិនិត្យ និងពិចារណាលើការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម ដែលតំណាងឱ្យ ការពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងប្រទេសបូក។ ក្នុងឋានៈជាម្ចាស់ផ្ទះ យើងពិតជាមិនចង់ឃើញទិដ្ឋភាពបែបនេះកើតឡើងនៅកម្ពុជា ដែលជាបច្ច័យមិនល្អ និងអាចក្លាយជាទម្លាប់ ឬជាប្រពៃណីតទៅថ្ងៃអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការយោគយល់ ដើម្បីរួមគ្នាបញ្ចៀសបញ្ហានេះ។

បញ្ញាមួយទៀត គឺកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបូកមួយចំនួន។ សម្រាប់ឆ្នាំនេះកម្ពុជាបានទទួលសំណើពីប្រទេសបូកចំនួន៧ ហើយកម្ពុជាមានបំណងចង់ទទួលរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការសម្រាប់ប្រទេសបូកទាំងនោះ ដោយហេតុថាជាការជួបគ្នាដោយផ្ទាល់លើកដំបូង បន្ទាប់ពីការចាប់ផ្តើមនៃជំងឺកូវីដ១៩។ លើសពីនេះទៀតវាជាឱកាសល្អមួយសម្រាប់ការប្រឹក្សាផ្លាស់ប្ដូរយោបល់អំពី ការវិវត្តន៍នៃសភាពការថ្មីៗនៅទូទាំងពិភពលោកផងដែរ។ ក៏ប៉ុន្តសុឆន្ទៈរបស់កម្ពុជាកំពុងប្រឈមជាមួយនឹងគោលការណ៍របស់ ADMM ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកំណត់ឱ្យមានកិច្ចប្រជុំក្រៅផ្លូវ ការត្រឹមតែបួនប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ចំពោះករណីនេះ សម្តេចពិជ័យសេនា បានទទូចស្នើសុំឱ្យមានការយោគយល់ និងមានភាពបត់បែន ដើម្បីប្រយោជន៍រួមរបស់អាស៊ាន៕