ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយម ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តពោធិ៍សាត់


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដឹកនាំគ្រឿងចក្រ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ ប្រព័ន្ធ រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រ កំប៉ាង ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.៧០០ ហិកតា និងស្រូវប្រាំង ចំនួន ១​.៥០០ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រ ចារឹក ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១៣.០០០ ហិកតា និងស្រូវប្រាំង ចំនួន ៣.៥០០ ហិកតា ។
៣. ប្រព័ន្ធធារាសាស្ត្រ បឹងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២.៥០០ ហិកតា និងស្រូវប្រាំង ចំនួន ៥០០ ហិកតា ។
៤. ប្រព័ន្ធធារាសាស្ត្រ រំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៥០០ ហិកតា និងស្រូវប្រាំង ចំនួន ២០០ ហិកតា ។
៥. ប្រព័ន្ធធារាសាស្ត្រ អន្លង់ស្វាយ ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.០០០ ហិកតា និងស្រូវប្រាំង ៣០០ ហិកតា ៕