ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យលោកជំទាវ Nguyen Tuong Van ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣


នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានអនុញ្ញាតឱ្យលោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអន្តរសភាអាស៊ាន AIPA ប្រចាំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ដើម្បីត្រៀមលក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕