ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ជង សេងអ៊ីម អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) ឆ្នាំ ២០១៧ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តពោធិ៍សាត់ រួមមាន ៖
១. ប្រព័ន្ធធារាសាស្រ្ត គុជនប់ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ
២. ប្រព័ន្ធធារាសាស្រ្ត ក្រូចសើច ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន
៣. ប្រព័ន្ធធារាសាស្រ្ត កំប៉ាងខាងកើត ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន
៤. ប្រព័ន្ធធារាសាស្ត្រ ចារឹក ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង
៥. ប្រព័ន្ធធារាសាស្ត្រអន្លង់ស្វាយ ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន
៦. ប្រព័ន្ធធារាសាស្ត្ររំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន
៧. ប្រព័ន្ធធារាសាស្ត្របឹងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ។