កម្ពុជា និងប្រទេសប្រ៊ុយណេដារូសាឡឹម ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល


ព្រះរាជាណាចក្រកម្ពុជា និងប្រទេសប្រ៊ុយណេដារូសាឡឹម ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ិនងិរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឹរ៉ាន់ តាហៀរ (Pengiran Kasmirhan Pengiran Tahir) ឯកអគ្គរដ្ឋរាជទូតប្រ៊ុយណេដារូសាឡឹម ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភ្នំពេញ។