កាកបាទក្រហមចែកអំណោយដល់កុមារកំព្រា


Lauk Keng 17 03 16 2 copy

     កុមារ​ពិការ និង​ផ្ទុក​មេរោគ​អេដស៏​ជាង​១០០នាក់ បាន​ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជានា​រសៀល​ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៦ នេះ។ ការ​ចុះ​ចែក​អំណោយ​ទាំង​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​​​​​​​​​សាខា​កាក​បាទ​ក្រហម​កម្ពុជា រាជ​ធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​ជំទាវ ឡោក ខេង

     លោកជំទាវ ឡោក ខេង អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា ចំនួន​ ១១០នាក់ ក្នុង​នោះ​មាន​កុមារ​ពិការ ៩០នាក់​… និង​កុមា​រ​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍-ជំងឺ​អេដស៍ ១៩នាក់ ដែល​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​បុរី​ទារក និង​កុមារ​ជាតិ រាជ​ធានីភ្នំពេញ​ ។

     បន្ទាប់​ពី​ប្រសាសន៍​សំណេះ​សំណាល​ដែល​បាន​ពាំនាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ ពី​សំណាក់​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​រួច​មក អំណោយ​ដែល​រួម​មាន​ម្សៅ​បំប៉ន​សុខភាព​របស់មូល​និធិខ្មែរ​អភិវឌ្ឍ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ដែល​បាន​ផ្តល់​ឲ្យ​ពីមូល​និធិ​កាឡូ​គ្រីស ដែល​មានទី​តាំង​នៅ​សហ​រដ្ឋ​អាមេរិក ចែក​ជូន​កុមារ​ក្នុង​មណ្ឌល​ជា​លើក​ទី៦ ផង​ដែរ​ ។

Lauk Keng 17 03 16 3 copy

Lauk Keng 17 03 16 4 copy

Lauk Keng 17 03 16 5 copy