ជប៉ុនគ្រោងផ្តល់ជំនួយជាង ១៩៤លានដុល្លារ


     រដ្ឋាភិ​បាល​ជប៉ុន នឹង​ចុះ​ហត្ថ​លេខា​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ដើម​សប្តាហ៍​ក្រោយ ​លើ​ការ​ផ្តល់​ជំនួយ​ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ឥណ​ទាន​សម្បទាន​ ដែល​មាន​តម្លៃ​សរុប ២ម៉ឺន ២០១៣ លានយ៉េន ស្មើ​នឹង​ជាង​១៩៤ លាន​ដុល្លារ​អាម៉េរិក

     យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា ការ​ចុះ​ហត្ថ​លេខា​ផ្តល់​ប្រាក់​ជំនួយ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ ២០១៦ នៅ​ក្រសួង​ការ​បរទេស​កម្ពុជា រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា និងឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន ប្រចាំ​កម្ពុជា ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន

     ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​ប្រាក់​ជំនួយ ២​ម៉ឺន ២០១៣ លាន​យ៉េន គឺ​ប្រាក់​ហិរញ្ញ​ប្បទាន​ឥត​សំណង​មាន​ចំនួន ៤៧១៥​លាន សម្រាប់​គម្រោង​ធ្វើ​ឱ្យ​​ប្រសើរ​នូវ​ស្ពាន​ជ្រោយ​ចង្វារ និង​ជំនួយ​សម្ភារៈ​បច្ចេក​ទេស​បោស​សំអាត​មីន​ដំណាក់​កាល​ទី៧ ។ ចំណែក​ជំនួយ​ឥណ​ទាន​សម្បទាន​វិញ មាន​ចំនួន ១ម៉ឺន ៧ពាន់ ២៩៨ លានយ៉េន សម្រាប់​គម្រោង​ធ្វើ​ឱ្យប្រសើរ​ផ្លូវ​ជាតិ​លេខ​៥ ពី​កំណាត់​ផ្លូវ​ព្រែក​ក្តាម​រាជ​ធានី​ភ្នំពេញ ដល់​ធ្លា​ម្អម ស្រុក​ក្រគរ​ខេត្ត​ពោធិ​សាត់ ដំណាក់​កាល​ទី២ ។