ឯកឧត្តម ម៉ៅ ធនិន ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាកភ្លាមៗជូនប្រជាពលរដ្ឋ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជានិច្ចជាកាល នៅមុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ឯកឧត្តមតែងតែសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង តាមរយៈការចូលរួមដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ និងក្រុមគ្រួសារម៉ូតូឌុប សម្រាប់ប្រើប្រាស់ និងដោះស្រាយជាបឋមផងដែរ។

ជាក់ស្តែងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៦០នាក់ ដែលមានទុក្ខលំបាកដោះស្រាយមិនបាន ហើយខលមកសុំជួបផ្ទាល់ និងរត់មកពឹងពាក់ឯកឧត្តមដោយផ្ទាល់នោះ ឯកឧត្តមបានឆ្លើយតប ជាមួយនឹងការជួយអន្តរាគមន៍ដោះស្រាយភ្លាមៗជូនពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕