សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។

សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូន ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

សម្តេចតេជោ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងកិច្ចសម្របសម្រួល ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់ សម្រាប់ បំពេញតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ សម្តេចបានលើកឡើងថា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជំរុញ ចលនាភូមិមួយផលិតផលមួយ ដោយផ្តល់បទពិសោធន៍ និងទំនើបភាវូបនីយកម្មដល់ផលិតករនិងកសិករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ កាត់បន្ថយភាពក្រីក្រ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

ជាថ្មីម្ដងទៀត សម្តេចតេជោ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន៖